អតីត​កីឡាករ​ល្បី​ម្នាក់​ថា Man Utd ​អាច​ឈ្នះ​លីគ​មុន Liverpool ​

Gary Neville ​ដែល​ជា​អ្នក​វិភាគ​និង​ជា​អតីត​កីឡាករ Man Utd ​បាន​បញ្ជាក់​ថា​ក្រុម​បិសាច​ក្រហម ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់ English Premier League ​មុន​ក្រុម Liverpool ​ទៅ​ទៀត​។

បើ​ទោះ​ជា​ក្រុម Man Utd ​រដូវ​កាល​មុន ​ស្ថិត​ក្រោម​ក្រុម Liverpool ​៣១​ពិន្ទុ​មែន ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​លោក Neville ​មើល​ឃើញ​ថា​សមត្ថភាព​ក្រុម​បិសាច​ក្រហម​កើន​ឡើង​ច្រើន។ បច្ចុប្បន្ន​នេះ ​ក្រុម Man Utd ​ប្រើ​ប្រាស់​កីឡាករ​ក្មេង​ៗ​ច្រើន តែ​ពួកគេ​ក៏​មាន​សមត្ថភាព​អាច​លេង​បាន ​ជាក់​ស្ដែង​ទើប​យក​ឈ្នះ Chelsea ​ដល់​ទៅ ៤-០ ​ឯ​ណោះ។ ដោយ​ការ​ប្រកួត​នោះ ​ក្រុម​របស់​លោក Ole ​ពិត​ជា​លេង​បាន​យ៉ាង​ល្អ។

Neville ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​អាច​ធានា​ឱ្យ​អ្នក​បាន ​ថា Man Utd ​នឹង​ឈ្នះ​ពាន​ម្ដង​ទៀត។ ពួកគេ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​នេះ ​មុន​ក្រុម Liverpool ​ទៅ​ទៀត ​បើ​តាម​គំនិត​របស់​ខ្ញុំ។ ហើយ​ការ​និយាយ​បែប​នេះ គឺ​មិន​មែន​មិន​ផ្ដល់​ក្ដី​គោរព​ទេ ប៉ុន្តែ​ពួកគេ​ពិត​ជា​អាច​ធ្វើ​បាន​មែន”៕ប្រភព៖ Dailymail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT