ខ្សែប្រយុទ្ធ Luka Jovic អាចនឹងត្រូវក្រុម Real Madrid ដាក់ឱ្យក្លឹបដទៃខ្ចីជើង ក្រោយពីចុះកុងត្រាផ្ទេរមកអេស្ប៉ាញនេះបានត្រឹមតែ២ខែប៉ុណ្ណោះ។
កីឡាករសែបរូបនេះ មិនអាចបង្ហាញសមត្ថភាពត្រូវចិត្តរបស់លោក Zidane ឡើយ។ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកន្លងទៅ Jovic មិនអាចទាក់ចិត្តអ្នកចាត់ការបានឡើយ ដូច្នេះទើបបានជារូបគេអាចនឹងត្រូវក្លឹបដាក់ឱ្យគេខ្ចីជើង១រដូវកាលសិន ក្រោយពីក្រុម Real Madrid នេះ មានខ្សែប្រយុទ្ធកណ្ដាលដល់ទៅ៣នាក់ហើយ។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើ ត្រូវបានអ្នកគាំទ្ររំពឹងថាមកជំនួសតំណែងរបស់ Benzema នៅតំបន់កណ្ដាល តែដោយសារសមត្ថភាពមិនអាចវ៉ាដាច់ ទើបបានជារូបគេស្ថិតក្នុងការពិចារណារបស់លោក Zidane វិញ ទើបទោះជាទើបទិញចូលមកក៏ដោយ។ នៅមិនទាន់មានដំណឹងពីក្លឹបដែលអាចនឹងខ្ចីអតីតកីឡាករ Frankfurt នេះនៅឡើយទេ៕ប្រភព៖ THESUN