អ្នកជំនាញ ​​វិភាគ​ជំនួប​ ចាន់ រតនា និង​ ​Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គ្រូ​បង្វឹក​​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​ខាង​ក្បាច់​គុន​ ​ជីជិស៊ូ​ លោក​​ Fernando Salvador បាន​​ចេញ​មុខ​​មក​វិភាគ​ការ​ប្រកួត​រវាង​​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​និង​ ជើង​ខ្លាំង​​សញ្ជាតិ​គុយបា​ Gustavo Balart ​នៅ​សង្វៀន​ ONE: DREAMS OF GOLD ​ដែល​រៀប​ចំ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​សុក្រ​​ទី​ ១៦ ខែ ​សីហា​ ឆ្នាំ​ ២០១៩​ ​ចុង​សប្ដាហ៍​នេះ​ចាប់​ពី​ម៉ោង​ ៥ ​ល្ងាច​តទៅ។ ​ប៉ុន្តែ គូ​ ចាន់ ​រតនា ​ និង Balart អាច​នឹង​ចាប់​ផ្ដើម​ប្រកួត​វេលា​ម៉ោង​ ៨:៣០ យប់។ ​

គ្រូ​បង្វឹក​រូប​នេះ​បាន​​វិភាគ​ថា​ ​ចាន់ រតនា​ ​មាន​​ឱកាស​ល្អ​ដើម្បី​ឈ្នះ​ការ​ប្រកួត​តាម​រយៈ​ការ​រៀប​គម្រោង​ការពារ​ទប់​​​​ទល់​នឹង​អ្នក​ជំនាញ​ផ្នែក​ចំបាប់, ​និង​ ​ដៃ​គូ​​ប្រយុទ្ធ​​មាន​កម្លាំង​​ខ្លាំងក្លា។ ​លោក​បន្ត​ថា​ ​​រតនា​ ​ត្រូវ​​តែ​មាន​ការ​រៀប​ចំ​ខ្លួន​​ល្អ​ និង ​ប្រើ​តិកនិក​​ឲ្យ​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ Balart ដែល​ជា​កីឡាករ​ចំបាប់​​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​តំណាង​ឲ្យ​គុយបា។

លោក​​ Fernando ​ផ្ដល់​យោបល់​​ទៀត​ថា៖«​បើ​ចង់​មាន​ប្រៀប​លើ Balart ​, ចាន់ រតនា ​ត្រូវ​តែ​ប្រើ​​ក្បាច់​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​, ​​កុំ​ចូល​កៀក​ពេក​ដោយ​វ៉ៃ​​, ជង្គង់ និង​ទាត់​ពី​ចម្ងាយ​សំដៅ​ផ្នែក​ខាង​លើ​នៅ​ទឹក​ទី២ និង ទី៣»។

Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ Tatsumitsu Wada ​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន។​ ឪ

​​ផ្ទុយ​ទៅ​វិញ​​ម្ចាស់​ក្លិប​ «សិល្បៈ» ​ ​ចាន់ រតនា ​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន ONE ទល់​នឹង​កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ Rudy Agustian។​


សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​​ប្រទេស​ថៃ​នា​​​ល្ងាច​ថ្ងៃ​ទី​ ១៦ ​សីហា ចាប់​ពី​ម៉ោង​ ៥​​ល្ងាច​​តទៅ ​ តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​, ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ អត្ថបទ៖ ស៊ីធី ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT