អស់​ពី​ទ្រនំ United ខ្ញី​ចាស់ Mandzukic ​សម្លឹង​ឃើញ​ក្លឹប​ថ្មី​មួយ​ផ្សេង​ទៀត

តារា​ឆ្នើម Mario Mandzukic កំពុង​ឈរ​លើ​ភាគរយ​ខ្ពស់​សម្រាប់​ការ​ចាកចេញ​ពី​ទឹកដី Allianz Stadium ពោល​គឺ​ក្រោយ​តែ​ពី​ការ​មក​ដល់​របស់​ Cristiano Ronaldo កីឡាករ​ក្រូអាត​ហាក់​មើល​ឃើញ​អនាគត​របស់​ខ្លួន​រួច​ស្រេច​បាត់​ទៅ​ហើយ។

 កន្លង​មក Mandzukic ក៏​មាន​ដំណឹង​ថា​គ្រោង​ផ្លាស់​ទៅ Man Utd ជាមួយ​នឹង Dybala លើ​ថ្នូរ​ប្តូរ​យក Lukaku មក​ Turin តែ​ក្រោយ​កីឡាករ​បែលហ្សិក​ផ្លាស់​ទៅ Inter គ្រប់​យ៉ាង​ក៏​ត្រូវ​បញ្ចប់​ទៅ​វិញ។

តាម​រយៈ​ការ​ចង់​បាន​ថ្មី​មួយ​ផ្សេង​ទៀត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​រូប​នេះ​គឺ​សម្លឹង​ឃើញ​ការ​វិល​ត្រលប់​ទៅ Bayern Munich ​ចាប់​ដៃ​ជាមួយ​អ្នកចាត់ការ​លោក Niko Kovac និង​មួយ​ផ្សេង​ទៀត​អាច​ទៅ​ចូលរួម​នៅ Borussia Dortmund ត្បិត​អតីត​កាល​ខ្លួន​ធ្លាប់​ជា​កីឡាករ​គូ​ប្រជែង​របស់ Bayern ក៏​ដោយ។ ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT