ដៃ​គូ​ជំនិត Maguire ​ត្រៀម​ទទួល​បាន​កុងត្រា​ថ្មី លើ​តម្លៃ​ខ្លួន ១៥០ ០០០ ផោន/សប្តាហ៍

Man Utd ​ត្រូវ​បាន​សារព័ត៌មាន Mirror របស់​អង់គ្លេស​ចុះ​ផ្សាយ​ថា​បាន​នឹង​កំពុង​ត្រៀម​រៀប​ចំ​ឯកសារ​លើ​ការ​ត​កុងត្រា​ថ្មី​ឲ្យ​កីឡាករ Victor Lindelof ​ជាមួយ​ប្រាក់​ពលកម្ម​ទ្វេ​ដង។

កីឡាករ​ស៊ុយអែត​រូប​នេះ​ត្រូវ​បាន​ក្លឹប​ប្រមើល​មើល​ថា​នឹង​អាច​មាន​គុណភាព​លេង​រយៈ​ពេល​យូរ ជាមួយ​ការ​ចាប់​ដៃ​គូ​ជាមួយ​ចំណូល​ថ្មី Harry Maguire ដែល​អ្នក​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ជា​ខ្លាំង​នៅ​ការ​ប្រកួត​ទល់ Chelsea កន្លង​មក។

មាន​មតិ​ខ្លះ​ក៏​ប្រដូច​ភាព​អស្ចារ្យ​ដែល​កំពុង​តែ​កើត​មាន​នៅ Old Trafford នៅ​ប្រព័ន្ធ​ខ្សែ​ការពារ​កណ្តាល ធៀប​នឹង​រដូវ​កាល​ចាស់​ដែល​មាន Jones និង Smalling ក៏​ជា​ហេតុ​ធ្វើ​ឲ្យ De Gea របូត​គ្រាប់​បាល់​ច្រើន។

ចំពោះ​កុងត្រា​ថ្មី​សម្រាប់ Lindelof ទំនង​ជា​ក្លឹប​ផ្តល់​ជូន​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​បន្ថែម​ទៀត អម​ប្រាក់​ពលកម្ម​ប្រមាណ ១៥០ ០០០ ផោន/សប្តាហ៍។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT