“Griezmann,Messi,Suarez គ្រប់​គ្រាន់​ហើយ មិន​ចាំ​បាច់​យក Neymar មក​ទៀត​ទេ”

អតីត​កីឡាករ​នៅ​ក្រុម​អ្នក​មាន​បុណ្យ​គឺ​លោក Onimo Sanchez បាន​ចោទ​ជា​សំណួរ​ដោយ​ការ​ងឿងឆ្ងល់​ថា​ប្រសិន​នាំ​យក Neymar មក Camp Nou តែ​លោក Ernesto Valverde នឹង​ចាប់​អី​ទុក​អី បើ​កីឡាករ​កំពូលៗ​មាន​ក្នុង​ក្លឹប​ស្រាប់​ទៅ​ហើយ​នោះ។

តារា​ឆ្នើម Ligue 1 ដែល​កំពុង​រង​ចចាមអារ៉ាម​ក្នុង​ការ​ចាកចេញ​ពី​ទីក្រុង​ប៉ារីស និង​ត្រលប់​មក​ទឹក​ដី​អេស្ប៉ាញ ត្រូវ​បាន Sanchez និយាយ​ប្រាប់​ Radio Marca ថា៖ “ប្រសិន Neymar មក​ដល់ ខ្ញុំ​មិន​ដឹង​ថា​ក្លឹប​ដាក់​ពួក​គេ​នៅ​កន្លែង​ណា​ខ្លះ​ទេ”។

លោក​បន្ត៖ “មាន Griezmann, Messi, Suarez… ហើយ​បើ Neymar មិន​មក ក៏​មិន​អី​នោះ​ដែរ ព្រោះ​ក្រុម​ទាំង​មូល​គឺ​ល្អ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT