[VDO] Mane និង Adrien ជា​វីរបុរស​ជួយ​ឲ្យ​ហង្ស​យក​ឈ្នះ​តោ​ខៀវ​នៅ Super Cup

ការ​ប្រកួត​នៅ UEFA Super Cup ដែល​ទើប​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ទី​បំផុត​បាន​រក​ឃើញ​អ្នក​ឈ្នះ​គឺ​ហង្ស​ក្រហម Liverpool ជាមួយ​លទ្ធផល ៥-៤ លើ​សាច់​បាល់​ប៉េណាល់​ទី​ទល់​តោ​ខៀវ Chelsea។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បាន​ផ្ទុះ​ឡើង​ក្នុង​កីឡដ្ឋាន Vodafone Arena ​ដោយ​គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​ក្រុម​ឈ្នះ​ជើង​ឯក UEL ពី​សំណាក់​កីឡាករ Olivier Giroud នៅ​នាទី ៣៦ ​មុន​ពេល Sadio Mane ត​សង​មួយ​គ្រាប់​តាម​ស្មើ​នៅ​នាទី ៤៨ ក្នុង​តង់​ទី​ពីរ។

សាច់​បាល់​នៃ​ការ​ស៊ុត​របស់​ហង្ស​មាន​ឱកាស​ច្រើន​ជាង ដោយ​ធ្វើ​ចំ​គោលដៅ​ ១១ លើក ប៉ុន្តែ​ការ​ប្រកួត​ ៩០ នាទី​ត្រូវ​បាន​បញ្ចប់​ហើយ​បន្ថែម​ម៉ោង (Extra-Time) ដល់​ ១៥ នាទី​ពីរ​ដង​ផ្សេង​ទៀត។ ភ្លាម​នោះ Sadio Mane ដដែល​ក៏​ជួយ​ឲ្យ​ក្រុម​នាំ​មុខ​មួយ​គ្រាប់ ប៉ុន្តែ​ដោយ​ការ​ធ្វេសប្រហែស​ក្នុង​ប្រអប់​គ្រោះថ្នាក់​នៅ​នាទី ១០១ Chelsea ក៏​បាន​ចំណេញ​បាល់​ប៉េណាល់ទី​ស៊ុត​ដោយ Jorginho។

តតាំង​រហូត​ដល់​ស៊ុត​បាល់​ប៉េណាល់ទី​ជា​លទ្ធផល​បាន​បញ្ចប់​ត្រឹម ៥-៤ ​ខណៈ​ការ​សង្រ្គោះ​បាល់​របស់ Adrian អ្នក​ចាំ​ទី​ជំនួស Alisson បាន​ធ្វើ​ឲ្យ​មាន​ការ​សាទរ​ជា​ខ្លាំង។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT