Gareth Bale មិនទាន់សម្រេចចិត្តថានឹងទៅលេងនៅក្លឹបណាបន្ដនៅរដូវកាលថ្មីខាងមុខនេះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់រូបគេមិនទៅចូលរួមជាមួយ Arsenal ឡើយ។
អនាគត Bale នៅក្លឹប Real Madrid មិនទាន់ច្បាស់នៅឡើយទេ បើទោះជាបានអ្នកចាត់ការថ្មីក៏ដោយ។ យ៉ាងណាមិញ ភ្នាក់ងារកីឡាករជម្រើសជាតិវែលរូបនេះ បានបញ្ជាក់ថា Bale ចង់លេងឱ្យបានច្រើន ប្រសិនបើ Real Madrid ចង់រក្សារូបគេ ហើយធានាបាននៅកៅអីជម្រើសដំបូង។ មួយវិញទៀត ប្រសិនបើមានការចាកចេញមែន នោះក្លឹបថ្មីនឹងមិនមែន Arsenal ឡើយ។
លោក Jonathan Barnett ភ្នាក់ងាររបស់ Bale បានបញ្ជាក់បន្ថែមថា៖ “Bale ចង់ឈ្នះពានរង្វាន់ Ballon d’Or ។ គាត់ចង់ធ្វើឱ្យបានល្អជាងឆ្នាំមុនៗទៀត។ ខ្ញុំគិតថាគាត់ជាកីឡាករម្នាក់ឈានដល់កម្រិតកំពូល Top 4 នៅលើលោកនេះហើយ។ សម្រាប់គាត់លុយមិនមែនជារឿងសំខាន់ទៀតឡើយ”។
បច្ចុប្បន្ននេះ មានក្លឹប Manchester United មួយដែលកំពុងទាក់ទងយក Bale ។ ស្របពេលសាមីខ្លួនក៏បានបង្ហើបថាចង់ទៅលេងនៅលីគអង់គ្លេសវិញដែរ ប៉ុន្តែមិនទៅលេងឱ្យ Arsenal ឡើយ។ លោក Barnett បញ្ជាក់ថា Bale សុខចិត្តទៅលេងនៅឋានព្រះចន្ទ ក៏មិនទៅកាំភ្លើងធំដែរ៕ប្រភព៖ DailyMail