[ផ្លូវការ] Monaco ​ចុះ​ហត្ថលេខា​យក​បាន​កីឡាករ​នៅ​លីគ​ LaLiga ​ហើយ

ក្លឹប​បារាំង AS Monaco ​បាន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ Wissam Ben Yedder របស់​ក្លឹប Sevilla នៅ​មុន​នេះ​បន្តិច។ កិច្ច​ព្រមព្រៀង​ធ្វើ​ទៅ​បាន​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៤០ លាន​អឺរ៉ូ។

កន្លង​ទៅ​ក្លឹប​បិសាច​ក្រហម​ក៏​ធ្លាប់​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​រួប​នេះ​ទៅ Old Trafford ផង​ដែរ ប៉ុន្តែ​ត្បិត​ព្យាយាម​ម្តង​ជា​ពីរ​លើក ចុង​បញ្ចប់​នៅ​តែ​បរាជ័យ​ក្រោម​ថ្វី​មាត់​របស់ Monaco។

បុរស​វ័យ ២៩ ឆ្នាំ​សម្រាប់​ការ​លេង​ឲ្យ​ Los Hispalenses ​រក​បាន​ប្រមាណ ៧០ ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ទាំង ១៣៨ ប្រកួត​សរុប។ ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT