មាន​ទៅ​តិច​អី​លោក! មួយ​គ្រាប់​របស់ Sanchez ​ស៊ី​ថ្លៃ​ពី Man Utd ​បាន​ជាង ៨ លាន​ផោន

Alexis Sanchez ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ទាល់​តែ​សោះ​នៅ​ទ្រនំ​ថ្មី​នៃ​ទឹក​ដី Old Trafford ​ក្រោយ​ពី​រូប​គេ​យល់​ព្រម​ចាកចេញ​ពី​ម្ចាស់​ដី Emirate Stadium កាល​ពី​ឆ្នាំ ២០១៨។ កីឡាករ​ឈីលី​បាន​ត្រឹម​អង្គុយ​បម្រុង​និង​ខ្លះ​បាន​បង្ហាញ​ខ្លួន​ហើយ ​ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី ដូច​បណ្តា​យុវជន​ជួរ​មុខ​ឯ​ទៀត​ឡើយ។

តាម​រយៈ​ការ​ស្ទាបស្ទង់​នូវ​ទំហំ​ចំណាយ​សរុប សមាមាត្រ​ទៅ​នឹង​លទ្ធផល​ដែល Sanchez សម្រេច​បាន​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រងាក​ចិត្ត​ជា​ខ្លាំង។ យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

ប្រាក់​ពលកម្ម​សរុប: ៤១ លាន​ផោន
​ប្រាក់​ពលកម្ម/សប្តាហ៍: ៥០៥ ០០០ ផោន
ថ្លៃ​បង្ហាញ​ខ្លួន/ប្រកួត: ៩១១ ១១១ ផោន
តម្លៃ​ឈ្នួល/គ្រាប់: ៨ ២០០ ០០០ ផោន

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT