Real Madrid ​ដាក់​កីឡាករ​ប្រេស៊ីល ជា​ថ្នូរ​ប្តូរ​យក​ប្រេស៊ីល Neymar ដូច​គ្នា

Real Madrid ពុំ​បាន​បោះបង់​ការ​ចង់​បាន Neymar មក​ Bernabeu នោះ​ឡើយ ដោយ​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ស្តេច​ស​បាន​ដាក់​សំណើ​នូវ​កីឡាករ Vinicius Junior ដើម្បី​ដោះដូរ​យក​ជើង​ឆ្នើម Neymar Junior របស់​ក្លឹប Paris Saint-Germain។

ប្រភព​ពី Sport ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដឹកនាំ​លោក Florentino Perez ​បាន​ដាក់ Vinicius ក្នុង​គ្រោងការណ៍​ដោះដូរ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar ​ក្រោយ​ពេល Zidane ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​លើ​គុណភាព​លេង​របស់​យុវជន​រូប​នេះ​ប៉ុន្មាន​ដែរ ទើប​ហ៊ាន​បើក​ភ្លើង​ខៀវ​ឲ្យ​ចាកចេញ។

សារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បេក្ខភាព​ឯ​ទៀត​ដូច​ជា Gareth Bale, Luka Modric និង Isco ​បាន​បដិសេធ​មិន​យល់​ស្រប​លើ​ផែនការណ៍​ដែល​ក្លឹប​ចង់​ដាក់​ពួក​គេ​លើ​សំណើ​ដោះដូរ។ តាម​ហាងឆេង​ទីផ្សារ​សព្វថ្ងៃ​ Vinicius អាច​មាន​តម្លៃ​ប្រហែល ៧០ ​លាន​អឺរ៉ូ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT