សង្គ្រាមបាញ់បោះពាក្យសម្តីបានបញ្ចប់ ការពារជាតិ បើកទ្វារទទួលភ្នំពេញក្រោនល្ងាច​នេះ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងបើកទ្វារកីឡដ្ឋានខេមរៈភូមិន្ទរបស់ខ្លួនទទួលភ្ញៀវក្រុមកំពុងស្រេកឃ្លានជ័យជម្នះ ភ្នំពេញក្រោន ក្នុងវគ្គ៨ក្រុមចុងក្រោយជើងទី១ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាម៉ោង៦:០០នាទីល្ងាចនេះ ដោយមានផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV។

មុនការប្រកួតនេះ ក្រុមទាំងពីរពិសេសអ្នកគាំទ្រលើបណ្តាញសង្គមបានឌឺដងគ្នាទៅវិញទៅមកយ៉ាងច្រើន។ The RED របស់ភ្នំពេញក្រោនបានរម្លេចពីការចូលរួមរបស់ខ្លួ​នក្នុងការគាំទ្រក្រុមជាទីស្រលាញ់របស់ពួកគេពេញ៩០នាទី ទោះលទ្ធផលយ៉ាងណាក៏ដោយ។ បើនិយាយពីក្រុមអ្នកគាំទ្រ ក្រសួងការពារជាតិ វិញ បានបង្ហាញពីក្តីរំពឹងខ្ពស់ ត្បិតជាក្រុមជើងឯក៣សម័យ ពិសេសចុងក្រោយកាលពីឆ្នាំ២០១៨ដែលពួកគេឈ្នះនគរបាលជាតិលើកពានតែម្តង។

បើមើលពីគ្រូបង្វឹក និងកីឡាករ ហាក់ពុំមានសកម្មភាពច្រើនឡើយ។ ក្រុមទាំងពីរទំនងសម្ងំពង្រឹងបច្ចេកទេសសម្រាប់យកឈ្នះក្នុងការប្រកួតនេះ។

សូមមើលតារាងនៃការប្រកួតវគ្គ៨ក្រុម៖

Posted by Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន on Sunday, August 11, 2019

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT