Mane ​បង្ហាញ​អារម្មណ៍​នឿយហត់ ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​មក​នេះ​

ខ្សែ​ប្រយុទ្ធ​ស្លាប Mane ​នឹង​ត្រូវ​ចូល​លេង​ឱ្យ​ក្រុម Liverpool ​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Super Cup ​ទល់​ក្រុម Chelsea ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។

កីឡាករ​សេណេហ្គាល់​ខាង​លើ​នេះ ​មុន​ការ​ប្រកួត​ឈាន​មក​ដល់ ​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ហត់​នឿយ​ចំពោះ​បាល់ទាត់​នេះ​ផង​ដែរ ដោយ​រូបគេ​មាន​ពេល​សម្រាក​ត្រឹម​២​សប្ដាហ៍​ប៉ុណ្ណោះ ​មុន​ពេល​បើក​រដូវ​កាល​លីគ​កំពូល​អង់គ្លេស​ជួយ​ក្រុម Liverpool ​វិញ។ តែ​ទោះ​ជា​ហត់​យ៉ាង​ណា​ក្ដី ​កីឡាករ​ល្បឿន​លឿន​នេះ​​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ក្រុម​ហង្ស​ក្រហម​យក​ឈ្នះ Chelsea ។

“ច្បាស់​ណាស់ ​ខ្ញុំ​ត្រៀម​រួច​រាល់​សម្រាប់​ចូល​លេង។ ភាព​ហត់​នឿយ​គី​មាន​តែ​ក្នុង​ក្បាល​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​មាន​វិស្សមកាល​នោះ​ទេ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ខ្ញុំ​អាច​យល់​និង​ធ្វើ​ចិត្ត​បាន”។ សម្ដី Mane ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT