Lampard ថា​មិន​ញញើត​ដាក់​ក្មេង​ៗ​ឱ្យ​លេង​ទល់ Liverpool ​ទេ​

ក្រុម​ Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Chelsea ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Super Cup ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Frank Lampard ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Chelsea ​បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក​នឹង​មិន​ញញើត​ក្រុម Liverpool។ ការ​ប្រកួត​នៅ​រាត្រី​នេះ ​លោក​នឹង​ប្រើ​ប្រាស់​កីឡាករ​ក្មេង​ៗ​របស់​ខ្លួន​ដដែល ​ដែល​កំពុង​មាន​សមត្ថភាព​។ បើ​ទោះ​ជា​ប្រកួត​ទល់ Man Utd ​ពួកគេ​បាន​បង្ក​កំហុស​ច្រើន​មែន ប៉ុន្តែ​លោក​នៅ​តែ​ជឿ​ជាក់​និង​បន្ដ​ដាក់​ឱ្យ​ពួកគេ​បង្ហាញ​សមត្ថភាព​ទៀត​នៅ​រាត្រី​នេះ។

“ខ្ញុំ​ចង់​ឈ្នះ ​ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន​នេះ​ណាស់ ប្រសិន​បើ​អ្នក​អាច​ឈ្នះ​ពាន​រង្វាន់​នេះ​ទល់​ក្រុម Liverpool ​ឈ្មោះ​របស់​អ្នក​នឹង​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ខាន”។ សម្ដី​របស់ Lampard ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT