Ronaldo៖ “ភាព​ខុស​គ្នា​រវាង​ខ្ញុំ និង Messi គឺ​ត្រង់​ពីរ​ចំណុច​នេះ​ឯង”

ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន DAZN តារា​ឆ្នើម Cristiano Ronaldo ​បាន​ជជែក​ដល់​ការ​ប្រៀបធៀប​ខ្លួន​ទៅ​នឹង Lionel Messi ជុំវិញ​ចំណុច​ខុស​ប្លែក​គ្នា​នូវ​ភាព​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់។

Ronaldo ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ទាំង​នៅ​ក្លឹប Man Utd និង Real Madrid ដែល​សុទ្ធ​ជា​ពាន​ធំ Champions League ​ក៏​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​គ្រង​ពាន​ជាមួយ​ក្លឹប​ទី​បី​របស់​ខ្លួន​នា​រដូវ​កាល ២០១៩/២០។

ចំណុច​ពិសេស​នេះ​ហើយ​ដែល Ronaldo ​បាន​និយាយ​ថា៖ “ភាព​ខុស​គ្នា​ជាមួយ​នឹង​ខ្ញុំ​គឺ​ត្រង់​ថា​ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់ Champions League ជាមួយ​ក្លឹប​ផ្សេង​គ្នា ហើយ​ជា Top Scorer នៅ UCL ​ដល់​ទៅ ៦ ឆ្នាំ​ជាប់​គ្នា”។

លោក​បន្ត៖ “សម្រាប់ Messi ជា​កីឡាករ​ដ៏​អស្ចារ្យ​ដែល​សក្តិសម​មិនមែន​ជាមួយ​តែ Ballon d’Or មួយ​មុខ​ទេ ប៉ុន្តែ​សម្រាប់​ជោគជ័យ​នៅ​កម្រិត​ខ្ពស់​ទាំង​អស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​ខ្ញុំ​អ៊ីចឹង​ដែរ”។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT