ក្បាច់​ចាស់! Juventus អត់​ទាន់​លូក​ទេ តែ​ចាំ​ឲ្យ​ម្នាក់​នេះ​អស់​តម្លៃ​ខ្លួន​សិន​នៅ​ឆ្នាំ ២០២០

ក្លឹប​យក្ស​អ៊ីតាលី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ចាប់​អារម្មណ៍​លើ Christian Eriksen របស់​ក្លឹប Tottenham ប៉ុន្តែ​មិន​ទាន់​ចង់​ចាយ​លុយ​ធំ​នា​រដូវ​ក្តៅ​ឆ្នាំ ២០១៩ នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ខ្លួន​នឹង​ប្រើ​យុទ្ធសាស្រ្ត​ចាស់​ចូល​ចែចូវ​នៅ​ពេល​ដែល​សាមី​ខ្លួន​ផុត​កុងត្រា​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ។

Eriksen នឹង​ក្លាយ​ជា​កីឡាករ​ឈរ​ជើង​ឥត​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​បន្ទាប់ ប្រសិន​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​​មាន់​ខ្នាយ​មាស។ ដំណឹង​ចុង​ក្រោយ​ល្ហិចល្ហៀង​ថា​ក្លឹប​បាន​ផ្តល់​ជូន​សំណើ​បន្ត​កុងត្រា លើ​ប្រាក់​ពលកម្ម​ប្រមាណ ២០០ ០០០ ផោន/សប្តាហ៍ លើស​ពី​ប្រាក់​ឈ្នួល​សព្វថ្ងៃ​ជាង ៨០ ០០០ ផោន​ដើម្បី​ចង​ជើង​ឲ្យ​រូប​គេ​បន្ត​នៅ​អង់គ្លេស។

ប៉ុន្តែ​សម្រាប់​ចម្លើយ​កីឡាករ​ដាណឺម៉ាក​ផ្តល់​ជូន មិន​ទាន់​បាន​បង្ហើប​ប្រាប់​នៅ​ឡើយ ខណៈ​ដែល​កាល​ពី​អតីតកាល​លោក​ធ្លាប់​និយាយ​ដល់​ផ្លូវ​បែក ប៉ុន្តែ​គ្រា​នោះ​ចង់​ផ្លាស់​ទៅ​ទ្រនំ Real Madrid ​គ្រាន់​ថា​មក​ទល់​សព្វថ្ងៃ​ភាគរយ​គឺ​ស្ថិត​នៅ​ទាប​បំផុត។ ប្រភព៖ BeSoccer