PSG សម្លឹង​ឃើញ​កីឡាករ​អាហ្សង់ទីន ប្រសិន​រឿងរ៉ាវ Neymar ក្លាយ​ជា​ការ​ពិត

PSG កំពុង​ស្ថិត​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​នឹង​ភាគី​ខាង​ក្លឹប Inter Milan ជុំវិញ​លទ្ធភាព​ដើម្បី​នាំ​យក Mauro Icardi មក​ចូលរួម​នៅ​ទីក្រុង​ប៉ារីស ឆ្លើយតប​ទៅ​នឹង​រឿងរ៉ាវ​របស់ Neymar ដែល​គ្រោង​វិល​ត្រលប់​ទៅ Camp Nou។

យោង​តាម​សារព័ត៌មាន Tuttomercatoweb ​បាន​ចុះ​ផ្សាយ​ថា Icardi ​ក៏​កាន់​តែ​បើក​ចិត្ត​ក្នុង​ការ​ចាកចេញ ​បន្ទាប់​ពី​ក្លឹប​ដឹកនាំ​ដោយ​លោក Antonio Conte ​បាន​ដក​អាវ​លេខ ៩ ផ្តល់​ជូន​កីឡាករ​ថ្មី Romelu Lukaku ដែល​ទើប​ផ្លាស់​ចេញ​ពី Old Trafford។

សាមី​ខ្លួន​បាន​បដិសេធ​មិន​ទៅ​ចូលរួម​ជាមួយ Roma ឬ Napoli ទេ ផ្ទុយ​ទៅ​វិញ​អាច​ជា​ទ្រនំ​នៃ​ក្លឹប Juventus ឬ​ពិចារណា​លើ​ការ​ចូលរួម​នៅ Paris Saint-Germain។ នេះ​ក៏​ពឹងផ្អែក​លើ​ការ​ដោះដូរ Neymar ​ព្រោះ​បើ​កើប​បាន​លុយ​ធំ ការ​ចំណាយ​មួយ​ខ្ទាស់​ទៅ​លើ Icardi ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ។ ប្រភព៖ Football-Italia

  • PSG សម្លឹង​ឃើញ​កីឡាករ​អាហ្សង់ទីន ប្រសិន​រឿងរ៉ាវ Neymar ក្លាយ​ជា​ការ​ពិត