Real Madrid បានបញ្ជាក់ជាផ្លូវការជុំវិញការព្រមព្រៀងផ្តល់ជូនអ្នកចាំទី Andriy Lunin ឲ្យទៅក្លឹប Real Valladolid នៅលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កីឡាករសញ្ជាតិអ៊ុយក្រែនដែលបង្ហាញខ្លួនបាន ៤ លើកគត់សម្រាប់ Leganes នារដូវកាលចាស់ មិនបានទៅចុះចូលនៅក្លឹបនោះបន្តទៀតឡើយ ផ្ទុយទៅវិញត្រូវ Valladolid កាត់មុខចូលចែចូវក្លឹបអាណាព្យាបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
ទំនាក់ទំនងរវាងភាគីក្លឹបទាំងពីរ ដែលត្រកូល Real ដូចគ្នានេះ គឺមានភាពល្អប្រសើរ ព្រោះសម្រាប់ Valladolid សព្វថ្ងៃស្ថិតក្រោមការដឹកនាំដោយមេធំលោក Ronaldo Nazario ជាអតីតកីឡាករនៅស្តេចសដូចគ្នា។
បញ្ជាក់ថា Lunin បានមកចូលរួមជាមួយ Los Blancos នាឆ្នាំទៅលើតម្លៃខ្លួន ៨ លានអឺរ៉ូ ប៉ុន្តែដោយចាញ់ប្រៀប Luca Zidane, Keylor Navas និង Thibaut Courtois ក៏ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅ Leganes ហើយមកបញ្ចប់នៅ Valladolid វិញ។ ប្រភព៖ AF



