ដំណឹង​មិន​ល្អ​សម្រាប់ Chelsea! ជើង​ស៊ុត Mane វិល​ត្រលប់​មក​វិញ​ហើយ

ដំបូង​ឡើយ​ទាក់ទិន​នឹង​វត្តមាន​របស់ Sadio Mane នៅ​ប្រកួត​ UEFA Super Cup បាន​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ បន្ទាប់​ពី​រូប​គេ​សម្រាក​លំហែ​កាយ​រយៈ​ពេល​វែង​ក្រោយ​ឈ្នះ​ជើង​ឯក​រង​នៅ AFCON Cup ២០១៩។

យ៉ាងណាមិញ​ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេច​មុខ​កីឡាករ​សេណេហ្គាល់​មក​ចូលរួម​ជាមួយ​ហង្ស​ក្រហម​លើ​ទីលាន​ហ្វឹកហាត់ និង​ផ្តល់​ចម្លើយ​យ៉ាង​ជាក់ច្បាស់​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​តតាំង​នៅ​ពាន​រង្វាន់ UEFA Super Cup ​ដែល​ធ្វើ​ឡើង​នៅ​យប់​នេះ។

Mane ដែល​ជា​ជើង​ស៊ុត​នៅ PL រដូវ​កាល​ចាស់​បាន​ប្រាប់​ថា៖ “ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដោយ​ជា​ការ​ពិត​ណាស់​ខ្ញុំ​លេង​រយៈ​ពេល​យូរ​ហើយ ដោយ​មិន​ធ្លាប់​គិត​ថា​បាន​ទទួល​ថ្ងៃ​សម្រាក​លំហែ​កាយ​លើស​ពី ២០ ​ថ្ងៃ​ទេ​ក្នុង​រយៈ​ពេល ៧ ឆ្នាំ​នេះ តែ​ខ្ញុំ​ទម្លាប់​ទៅ​ហើយ ប្រាកដ​ណាស់​ខ្ញុំ​ត្រៀម​រួចរាល់​ជា​ស្រេច”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT