Ronaldo៖ “Zidane ​ជួយ​ខ្ញុំ​ច្រើន​ណាស់ ​គាត់​ជា​មនុស្ស​គួរ​ឲ្យ​គោរព​បំផុត”

ចាយ​ពេល ៩ ឆ្នាំ​ជាមួយ​ក្លឹប Real Madrid តារា​ឆ្នើម Cristiano Ronaldo ​ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ដែរ មុន​ពេល​ផ្លាស់​ចេញ​មក Juventus ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ១១២ លាន​អឺរ៉ូ។

ជជែក​ដល់​រឿងរ៉ាវ​ចាស់ Ronaldo ​បាន​ប្រាប់​សារព័ត៌មាន DAZN ដូច្នោះ​ថា៖ “ទំនុក​ចិត្ត​ដែល​កីឡាករ​ត្រូវ​ការ​មិន​មែន​ចេញ​ពី​ខ្លួន​ឯង​តែ​ម្នាក់​ទេ តែ​ក៏​ទទួល​បាន​ពី​បណ្តា​កីឡាករ​ដទៃ​និង​អ្នកចាត់ការ​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ”។

CR7 ​បន្ត​ប្រាប់៖ “អ្នក​ត្រូវ​ការ​មាន​អារម្មណ៍​ថា​សំខាន់​ក្នុង​ក្រុម ហើយ Zidane ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិសេស​បំផុត ដោយ​គាត់​ជួយ​ខ្ញុំ​បាន​ច្រើន​ណាស់ ខ្ញុំ​តែងតែ​ឲ្យ​តម្លៃ​ដល់​គាត់ និង​អ្វី​ដែល​គាត់​ធ្វើ​ពិត​ជា​គួរ​ឲ្យ​គោរព​បំផុត”។

បញ្ជាក់​ថា​នា​រដូវ​កាល​ដំបូង​នៅ​ក្របខ័ណ្ឌ Serie A ​កីឡាករ​ព័រទុយហ្គាល់​រក​បាន ២១ គ្រាប់ និង​ឈ្នះ​ពាន​រង្វាន់​អ៊ីតាលី​ជាប់​គ្នា ៨ ឆ្នាំ​ជាមួយ​ក្លឹប Juventus។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី