Real Madrid នឹង​កាត់​ចិត្ត​ពី Pogba ​ប្រសិន​យក​បាន Neymar ពី PSG

យោង​តាម​សារព័ត៌មាន TheSun ​បាន​ចុះ​ផ្សាយ​ថា​ប្រសិន​ណា​ក្លឹប Real Madrid អាច​យក​បាន Neymar Jr ចេញ​ពី​ក្លឹប Paris Saint-Germain នោះ​ពួក​គេ​ក៏​នឹង​ដក​ចិត្ត​ពី​ការ​ចង់​បាន Paul Pogba របស់​ក្លឹប Man Utd។

Los Blancos កំពុង​ប្រជែង​ក្លឹប​យក្ស​កាតាឡាន់​ជុំវិញ​ការ​ប្រជែង​យក​កីឡាករ​ប្រេស៊ីល​មក​ចូលរួម​នៅ Bernabeu នៅ​ទីផ្សារ​ដោះដូរ​ដែល​កៀក​នឹង​បញ្ចប់ ​តាម​រយៈ​ការ​ផ្តល់​ជូន​សំណើ​ដោះដូរ​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន ដែល​ភាគី​ខាង​ក្លឹប​បារាំង​ចង់​បាន។

តាម​ដំណឹង​ចុង​ក្រោយ​សំណើ​ដែល​ស្តេច​ស​ផ្តល់​ជូន​ក្លឹប​ PSG មាន​ដូច​ជា​ជម្រើស​រវាង Isco, Marcelo ឬ Raphael Varane ​ក៏​ដូច​ជា​កញ្ចប់​ប្រាក់​ថវិកា​មួយ​ចំនួន ផ្អែក​តាម​ការ​ចរចា។ ខណៈ Pogba ​ឯ​ណោះ​វិញ ក៏​ទើប​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ជុំ​ដំបូង​នៅ Premier League ជាមួយ​ជ័យជម្នះ​លើ Chelsea ៤-០។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT