[ផ្លូវការ] Man City ​ប្រគល់​កីឡាករ​របស់​ខ្លួន​ឲ្យ​ក្លឹប Valencia ​ហើយ

Man City ​បាន​ដាក់​ឲ្យ​កីឡាករ Eliaquim Mangala ទៅ​ចូលរួម​ផ្លូវការ​ជាមួយ Valencia លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ បន្ទាប់​ពី​ខ្ចី​ជើង​បាន​មួយ​រដូវ​កាល ២០១៦-១៧។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​អេស្ប៉ាញ​បាន​សរសេរ​ថា៖ “Valencia CF ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Eliaquim Mangala ដែល​ខ្សែ​ការពារ​បារាំង​នឹង​ក្លាយ​ជា​កីឡាករ Valencia ​រហូត​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១”។

បញ្ជាក់​ថា​ Valencia ​នឹង​តតាំង​ក្លឹប Real Sociedad នា​ជុំ​ដំបូង​នៅ LaLiga នៅ​ថ្ងៃ​អាទិត្យ​ទី ១៨ សីហា​វេលា​ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី