កំណត់ត្រា&ពាន​ទាំង ៧ ដែល​មិន​ទាន់​មាន​នរណា​យក​បាន ក្រោយ​ពេល Ronaldo ចាកចេញ

រាប់​នៅ​ក្លឹប Manchester United ​តារា​ឆ្នើម Cristiano Ronaldo បាន​ចំណាយ​ពេល​ប្រមាណ ៦ ឆ្នាំ ​លើ​តម្លៃ​ខ្លួន​ប្រមាណ ១៩ លាន​អឺរ៉ូ ដែល​លោក Sir Alex ទិញ​បាន​ពី​ក្លឹប Sporting CP។ លុះ​ដល់​ឆ្នាំ ២០០៩ កីឡាករ​រូប​នេះ​បាន​ចាកចេញ​ទៅ​ចូលរួម​នៅ Real Madrid ហើយ​បន្សល់​ទុក​ភាព​ជោគជ័យ​ជា​ច្រើន​រាប់​មិន​អស់។

ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ​វ័យ ៣៤ ឆ្នាំ​មាន​កំណត់ត្រា&ពាន​ចំនួន ៧ ដែល​មិន​ទាន់​មាន​កីឡាករ​រូប​ណា​មួយ​អាច​បំបែក​បន្ត​ទៀត​បាន រាប់​តាំង​ពី​ឆ្នាំ ២០០៩ នៃ​ការ​ចាកចេញ​របស់​លោក។ ក្នុង​នោះ​មាន​ដូច​ជា៖

  • ការ​ឈ្នះ​ពាន Ballon d’Or
  • ការ​ឈ្នះ​ពាន FIFA Poty
  • ការ​ឈ្នះ​ពាន UEFA Poty
  • ការ​ឈ្នះ​ពាន Puskas Award
  • ការ​ឈ្នះ​ពាន Golden Shoe
  • ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ ៣០ គ្រាប់/រដូវកាល (PL)
  • ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ៤០ គ្រាប់/រដូវ​កាល (រួម)

ប្រភព៖ B3

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT