បញ្ហា​សុវត្ថិភាព ធ្វើ​ឱ្យ Ozil ​និង​ Kolasinac ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​លេង​វិញ​បាន​

Ozil ​និង Kolasinac ​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ដើម្បី​ចូល​ជួយ​ក្រុម Arsenal ​បាន​ទេ ​ដោយសារ​តែ​ពួកគេ​កំពុង​មាន​បញ្ហា​សុវត្ថិភាព​ជាមួយ​ក្រុម​ជើង​កាង​នៅ​អង់គ្លេស​។

រឿង​ដែល​មាន​មនុស្ស​យក​កាំបិត​មក​ភ្ជង់​កីឡាករ​ទាំង​ពីរ​ខាង​លើ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នោះ​ទេ បើ​ទោះ​ជា​ប៉ូលិស​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ហើយ​ក៏​ដោយ។ សុវត្ថិភាព​របស់​កីឡាករ​២​នាក់​នេះ ​គឺ​មិន​អាច​ទាន់​ធានា​បាន​ឡើយ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្លឹប​កាំភ្លើង​មិន​អាច​កំណត់​ការ​ចូល​លេង​និង​ហ្វឹកហាត់​វិញ​បាន។ ដោយ​ការ​ប្រកួត​ជាមួយ​ក្រុម Newcastle United ​កន្លង​ទៅ ពួកគេ​អវត្តមាន​រួច​មក​ហើយ។

បញ្ហា​មាន​រឿង​ជាមួយ​ក្រុម​ជើង​កាង​នៅ​ទីក្រុង​ឡុង​នេះ ​ជា​បញ្ហា​មួយ​ដែល​ក្រុម Arsenal ​ត្រូវ​ដោះ​ស្រាយ ​និង​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ចំពោះ​កីឡាករ​របស់​ខ្លួន។ ប្រសិន​បើ​មិន​ធានា​បាន​១០០%​ទេ ​នោះ​កីឡាករ​ទាំង​ពីរ​ខាង​លើ​នឹង​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Arsenal ​បាន​ឡើយ។ ​បច្ចុប្បន្ន​នេះ ​មាន​ប៉ូលិស​តាម​ការពារ​ពួកគេ​នៅ​ផ្ទះ​២៤​ម៉ោង​តែ​ម្ដង ​ក្រោយ​ពី​គេ​ដឹង​ថា​ក្រុម​ជើង​កាង​ទាំង​អស់​នោះ ​នៅ​តាម​ដាន Ozil ​និង  Kolasinac ​ជាប់៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT