ក្លឹប PSG ​ឈប់​លក់​អាវ​របស់ Neymar ​បាត់​ទៅ​ហើយ​

ក្លឹប PSG ​មិន​បាន​ដាក់​អាវ​របស់​កីឡាករ Neymar ​លក់​ក្នុង​តាម​ស្ដង់​របស់​ខ្លួន​ឡើយ ដែល​នេះ​អាច​បញ្ជាក់​បាន​ថា​រូបគេ​ប្រហែល​ជា​មិន​នៅ​ក្លឹប​នេះ​ទៀត​ទេ។

ការ​ចាកចេញ​របស់ Neymar ​ប្រហែល​កាន់​តែ​កៀក​មែនទែន​ហើយ ​ក្រោយ​ពី​ក្លឹប​មួយ​នេះ​បញ្ឈប់​ការ​លក់​អាវ​របស់​កីឡាករ​ប្រេស៊ីល​ទៅ​ហើយ​នៅ​តាម​បណ្ដា​ស្ដង់​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ ​មាន​តែ Real Madrid ​មួយ​ប៉ុណ្ណោះ​ដែល​គេ​សង្កេត​ឃើញ​ថា​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​នាំ​យក​កីឡាករ​ប្រេស៊ីល​ខាង​ទៅ​រួម​ក្រុម។ ដោយ​ឡែក​ខាង Barcelona ​វិញ ​ទាំង​អ្នក​ចាត់ការ និង​ប្រធាន​ក្លឹប​ហាក់​ព្រងើយកន្តើយ​ទៅ​លើ​ការ​ទិញ​យក​អតីត​កីឡាករ​ខ្លួន​ហើយ។

Neymar ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក ​គ្រា​ដែល​រូបគេ​ត្រូវ​បាន​ក្រុម PSG ​ទិញ​ពី​ក្រុម Barcelona ​មក។ ​លេង​នៅ​ទឹក​ដី​បារាំង ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​បន្ដ​ស្វែង​រក​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត ប៉ុន្តែ​របួស ​និង​ការ​មិន​អាច​ឈ្នះ Champions League ​បាន ​ធ្វើ​ឱ្យ​សាមី​ខ្លួន​លែង​ចង់​បន្ដ​លេង​នៅ​លីគ​កំពូល​បារាំង​ទៀត​ហើយ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT