Zidane ​៖ Bale ​និង James ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​រដូវ​កាល​នេះ​

លោក Zidane ​បាន​បញ្ជាក់​ថា​កីឡាករ Gareth Bale ​និង James Rodriguez ​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

Bale ​ជា​កីឡាករ​ដែល​ក្រុម Real Madrid ​ចង់​លក់​ចេញ ប៉ុន្តែ​មិន​អាច​កើត​ឡើង ​ក្រោយ​ពី​ក្លឹប​ទាំង​អស់​មិន​ហាន​ដល់​ថ្លៃ​ដែល​ក្លឹប​អេស្ប៉ាញ​ចង់​បាន។ ស្រប​ពេល James ​វិញ ​មាន​ក្រុម Napoli ​និង AT Madrid ​ចង់​យក​ដែរ តែ​ក៏​មិន​ទាន់​កើត​មាន​ការ​ផ្ទេរ​ជា​ផ្លូវការ​ដែរ។ ​កីឡាករ​ទាំង​២​នាក់​នេះ បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ជា​ធម្មតា​ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។

មុន​ការ​បើក​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម Zidane ​បាន​និយាយ​ដូច្នេះ​ថា​៖ “James និង Bale ​ជា​កីឡាករ Real Madrid ​ហើយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​សំខាន់​ក្នុង​ក្រុម។ យើង​រាប់​បញ្ចូល​ទាំង​អស់​សម្រាប់​កីឡាករ​ដែល​មាន​វត្តមាន​ជាមួយ​យើង ​អ្វី​គ្រប់​យ៉ាង​អាច​កើត​ឡើង​រហូត​ដល់​ថ្ងៃ​៣១​ខែ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ជា​កីឡាករ​របស់​យើង”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT