ក្រុម FC Barcelona នឹងបើករដូវកាល ដោយអវត្តមានរបស់ Lionel Messi ដោយសារតែប្រធានក្រុមរូបនេះ មានបញ្ហារបួសកំភួនជើង។
ការប្រកួតលីគកំពូលអេស្ប៉ាញនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះហើយ ដោយក្រុម Barcelona ជាអ្នកប្រកួតមុនគេប៉ះជាមួយក្រុម Athletic Club ។ សម្រាប់ការប្រកួតបើកឆាកនេះដែរ លោក Ernesto Valverde អ្នកចាត់ការក្រុមអ្នកមានបុណ្យបានបញ្ជាក់ថាលោកអាចនឹងអវត្តមានកីឡាករសំខាន់ម្នាក់ Lionel Messi ដោយសារតែរូបគេបានរងរបួសកំភួនជើង។
របួសនេះ ហាក់មិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែអ្នកចាត់ការខាងលើមិនប្រថុយដើម្បីឱ្យរូបគេមានបញ្ហារបួសកាន់តែខ្លាំងនោះទេ។ បើទោះជាអត់មានកីឡាករសំខាន់នេះមែន ប៉ុន្តែលោក Valverde បញ្ជាក់ថាក្រុមទាំងមូលនឹងប្រឹងប្រែងស្វែងរកលទ្ធផលល្អនៅថ្ងៃបើកឆាក៕ប្រភព៖ Dailymail