កីឡាករ Real Madrid ​ចង់​ឃើញ Neymar មក​រួម​ក្រុម​

ក្រុម​កីឡាករ​ Real Madrid ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត ​ប្រសិន​បើ​ក្លឹប​ពិត​ជា​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Neymar ​មក​រួម​ក្រុម​មែន​នា​រដូវ​កាល​ថ្មី​នេះ​។

​Neymar ​នៅ​តែ​រក​ផ្លូវ​ដើម្បី​ចាកចេញ​ពី​ក្រុម​ PSG ​ដដែល ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ដ៏​ដោយ។ ​មាន​ក្លឹប​តែ​២​ប៉ុណ្ណោះ​ដែល​អាច​មាន​សមត្ថភាព​យក​គេ​បាន​គឺ Real Madrid ​និង Barcelona ។ តែ​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​បង្ហាញ​ការ​ដក​ខ្លួន​ទៅ​ហើយ ព្រោះ​ពួកគេ​បញ្ជាក់​ថា​មិន​អាច​ចំណាយ​លុយ​ធំ​យក​កីឡាករ​ម្នាក់​នេះ​មក​វិញ​បាន​ឡើយ។

សម្រាប់​ក្រុម Real Madrid ​វិញ ​ក៏​បាន​ចំណាយ​ប្រាក់​អស់​ច្រើន​ហើយ​ដែរ ​នា​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ ដោយ​អស់​ប្រមាណ​ជា​ជាង​៣០០​លាន​អឺរ៉ូ​ទៅ​ហើយ។ ក្លឹប​របស់​លោក Perez ​នៅ​អាច​ទិញ​ចូល​កីឡាករ​បាន​ទៀត ព្រោះ​ចំណូល​របស់​ពួកគេ​អាច​ស៊ីសង​គ្នា​វិញ​បាន​សម្រាប់​ការ​ចំណាយ​ច្រើន​នេះ ប៉ុន្តែ​នៅ​ស្ថិត​លើ​អ្នក​ចាត់ការ​និង​ថ្នាក់​ដឹក​នាំ​ក្រុម​ទាំង​មូល​សិន ​ថា​តើ​គួរ​យក Neymar ​នេះ​មក​ឬ​អត់។

លោក Zidane ​ក៏​មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​អ្វី​ទាក់ទង​ទៅ​នឹង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ដែរ។ ត្បិត​អី​ក្រុម Real Madrid ​ចង់​បាន​កីឡាករ​ប្រេស៊ីល​ខាង​លើ​យូរ​ណាស់​ហើយ​ដែរ៕ប្រភព៖ Dailymail

  • កីឡាករ Real Madrid ​ចង់​ឃើញ Neymar មក​រួម​ក្រុម​