Rakitic ៖ បិទ Messi ? សម័យ​ Youtube ​ហើយ ​អ្នក​អាច​មើល​បាន​គ្រប់​យ៉ាង

Rakitic ​សមាជិក​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​ថា Lionel Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​រូបគេ​ជឿ​ជាក់​ថា​គ្មាន​អ្វី​ដែល​អាច​លាក់បាំង​ចំពោះ​ទម្រង់​លេង​របស់​កីឡាករ​អាហ្សង់ទីន​នេះ​ទេ។

ក្រូអាត​ត្រូវ​ប៉ះ​អាហ្សង់ទីន​នៅ​យប់​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ដែល​ជា​ប្រកួត​ទី​២​របស់​ពួកគេ។ ប្រសិន​បើ​ក្រូអាត​ឈ្នះ​ការ​ប្រកួត​នេះ​ទៀត នោះ​ពួកគេ​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ខណៈ​ដែល​អាហ្សង់ទីន​វិញ ​ប្រសិន​បើ​ភ្លាត់​ចាញ់​នោះ​ការ​ឡើង​វគ្គ​១៦​ក្រុម​របស់​គេ ក៏​ពិបាក​ដែរ។

មុន​ការ​ប្រកួត​នេះ​ចូល​មក​ដល់ Rakitic ​ដែល​លេង​ជាមួយ Messi ​នៅ​ក្លឹប FC Barcelona ​បាន​បញ្ជាក់​ថា​៖ “គ្មាន​រឿង​អី​ដែល​អ្នក​មិន​ដឹង​ពី Messi ​ទេ។ យើង​កំពុង​រស់​នៅ​សម័យ​កាល Youtube ​ហើយ​គ្រប់​យ៉ាង​គឺ​មាន​នៅ​ទី​នោះ ​រួម​ទាំង Messi ​ផង​ដែរ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​ផ្ដល់​រឿង​សម្ងាត់​ខ្លះ​ដល់​គ្រូ​បង្វឹក​របស់​ខ្ញុំ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ​ហើយ​សឹង​តែ​គ្មាន​ផ្លូវ​បិទ​គាត់​ទៅ​ហើយ”។

ចំពោះ​គ្រូ​បង្វឹក​របស់​ក្រូអាត ​លោក Zlatko Dalic ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​យប់​នេះ​ដែរ​ថា ការ​ប៉ះ​អាហ្សង់ទីន​ជា​ប្រកួត​ងាយ​ស្រួល​សម្រាប់​ក្រុម​លោក។ ​លេង​ជាមួយ​ក្រុម​ខ្លាំង ក្រូអាត​កាន់​តែ​លេង​បាន​ល្អ​ជាង​ធម្មតា​ទៅ​ទៀត៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT