ទោះ​ក្លឹប Roma និង Napoli ចង់​បាន តែ Icardi ស្ម័គ្រស្មោះ​ចុច​គោលដៅ​តែ​ក្លឹប​មួយ​នេះ​ទេ

យោង​តាម​សារព័ត៌មាន Gazzetta dello Sport ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Inter Milan ​កំពុង​មាន​បំណង​ក្នុង​ការ​វ៉ៃ​ចេញ Mauro Icardi ​ក្រោយ​ពេល​ដែល​ទើប​ចុះ​ហត្ថលេខា​យក​បាន Romelu Lukaku របស់​ក្លឹប Man Utd។

យ៉ាងណាមិញ​ប្រភព​បាន​សង្កត់​ធ្ងន់​ថា​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​អាហ្សង់ទីន​គឺ​ចាប់​អារម្មណ៍​តែ​ជាមួយ​ក្លឹប Juventus មួយ​គត់ ពោល​ត្បិត​អី​ក្លឹប Napoli ឬ Roma ពុះ​កញ្រ្ជោល​ចង់​បាន​រូប​គេ​ក៏​ដោយ ក៏​មិន​អាច​ផ្លាស់ប្តូរ​ចិត្ត​បាន​ដែរ។

តាម​ចចាមអារ៉ាម​សព្វមួយដង​សេះ​បង្កង់​គ្រោង​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ប្រមាណ ៨ លាន​អឺរ៉ូ​ដល់ Icardi ជាមួយ​នឹង​តម្លៃ​ខ្លួន​របស់​គេ​ដែល​ថ្លៃ​ប្រមាណ ៨០ លាន​អឺរ៉ូ ​អាច​ជា​ប្រើប្រាស់ Dybala ជា​ថ្នរូ​ប្តូរ​ជំនួស។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT