Hazard៖ ខ្ញុំ​បាន​លេង​នៅ Real Madrid ​ដូច​នៅ​ឋានសួគ៌​ជាន់​ទី​៧​អីចឹង​

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​បញ្ជាក់​ថា​ការ​បាន​មក​លេង​នៅ​ក្លឹប Real Madrid ​នេះ គឺ​ដូច​បាន​ឡើង​ឋានសួគ៌​ជាន់​ទី​៧​ដូច្នោះ​ដែរ។

កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​បែលហ្សិក​ខាង​លើ​បាន​និយាយ​មុន​បើក​រដូវ​កាល La Liga ​ថា​៖ “នៅ​ពី​ក្មេង ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​ចង់​ពាក់​អាវ Real Madrid ។ ពេល Madrid ​មក​គោះ​ទ្វា​ផ្ទះ​របស់​អ្នក ​អ្នក​មាន​តែ​រឿង​មួយ​គត់​ត្រូវ​ធ្វើ គឺ​បើក​ទ្វា​នោះ។ ខ្ញុំ​មាន​ពេល​មិន​អាច​បំភ្លេច​បាន​ឡើយ​នៅ Chelsea ​ប៉ុន្តែ​ខ្ញុំ​ក៏​កំពុង​នៅ​ឋានសួគ៌​ជាន់​ទី​៧​នៅ Real Madrid ​ផង​ដែរ”។

Hazard ​ផ្លាស់​មក​លេង​នៅ Real Madrid ​ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​រដូវ​កាល​នេះ។ រូបគេ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ទេ ​ដោយ​ទើប​រក​បាន​១​គ្រាប់​គត់​ក្នុង​ការ​ប្រកួត​មិត្តភាព ដែល​ក្រុម Real Madrid ​កំពុង​ធ្វើ​មិន​សូវ​បាន​ល្អ​ស្រាប់៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT