Coutinho ​ដឹង​ច្បាស់​ពី​អនាគត​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ហើយ​

ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ​នឹង​មិន​ចាកចេញ​ពី​ក្រុម Barcelona ​ឡើយ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។ នេះ​បើ​តាម​ក្លឹប Barca ​បាន​ប្រកាស។

ដំបូង​ឡើយ​ក្រុម​បាន​ដាក់​រូបគេ​ក្នុង​បញ្ជី​លក់​ចេញ ឬ​ដោះដូរ​ដើម្បី​បាន​កីឡាករ​ថ្មី។ តែ​វិធីសាស្ត្រ​ទាំង​នោះ ហាក់​មិន​ជោគជ័យ​ឡើយ រូបគេ​មិន​អាច​ចាកចេញ​ពី​ក្រុម​បាន​ឡើយ ព្រោះ​ក្លឹប​ទាំង​អស់​ដែល​ចង់​បាន សុទ្ធ​តែ​មិន​ហាន​ផ្ដល់​តម្លៃ​ដែល​ក្រុម Barcelona ​អាច​លក់​ចេញ​បាន។ ដោយសារ​តែ​មិន​អាច​បញ្ចេញ​ទៅ​ណា​បាន ពេល​នេះ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ​ដែរ ​ថា​មិន​លក់​កីឡាករ​ប្រេស៊ីល​នេះ​ឡើយ។

Coutinho ​ផ្លាស់​ពី​ក្រុម Liverpool ​មក​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ​ប៉ុន្តែ​រូបគេ​មិន​អាច​លេង​ត្រូវ​ចិត្ត​អ្នក​ចាត់ការ​បាន​ឡើយ ទើប​បាន​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ​បែប​នេះ។ ​ក្រុម Barca ​ចង់​ឱ្យ​ក្រុម​ហង្ស​ក្រហម​ទិញ​យក​ត្រលប់​ទៅ​វិញ​ដែរ ប៉ុន្តែ​លោក Klopp ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​អាច​ចាយ​លុយ​ធំ​ទិញ​កីឡាករ​បាន​ទៀត​នោះ​ទេ​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ៕ប្រភព៖ Darca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT