Alisson ​អាច​អវត្តមាន​៨​សប្ដាហ៍ ដោយសារ​ដាច់​សរសៃ​កំភួន​ជើង​

​អ្នក​ចាំ​ទី Alisson Becker ​បាន​រង​របួស​ដាច់​សរសៃ​កំភួន​ជើង ដែល​នឹង​ត្រូវ​សម្រាក​៨​សប្ដាហ៍ ទើប​អាច​ចូល​ជួយ​ក្រុម​វិញ​បាន​។

របួស​នេះ​បាន​ធ្វើ​ឱ្យ​លោក Klopp ​ត្រូវ​ប្រើ​អ្នក​ចាំទី​ថ្មី Adrian ​ដើម្បី​មក​ចាប់​ជា​ដៃ​ទី​១​សិន​ហើយ ត្បិត​អី​ក្រុម​មួយ​នេះ​មិន​បាន​ស្វែង​រក​អ្នក​ចាំទី​ល្អ​ណា​មក​បម្រុង​ទុក​នោះ​ទេ។ យ៉ាងណាមិញ ​លោក Klopp ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់ Adrian ​ថា​រូបគេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​និង​សមត្ថភាព អាច​លេង​ឱ្យ​ក្រុម​បាន​មិន​ខាន។

ក្រុម​ហង្ស​ក្រហម​ក៏​នៅ​មាន​ជម្រើស​១​ទៀត​ដែរ គឺ​ពួកគេ​អាច​យក Lonergan ​មក​បញ្ចូល​ក្រុម​បាន ព្រោះ​រូបគេ​បាន​ដើរ​តាម​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ គ្រា​ដែល Alisson ​ត្រូវ​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល និង​សម្រាក៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT