ស្វាយរៀង កាន់តែខ្លាំង១៩ប្រកួតមិនទាន់ចាញ់ឡើយក្នុងលីគកំពូលកម្ពុជា

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្កើនកំណត់ត្រាកាន់តែអស្ចារ្យក្នុងលីគកំពូលកម្ពុជា ដោយឆ្លងកាត់១៩ប្រកួតមកនេះ ពុំទាន់ចាញ់ឡើយ។ ក្នុងនោះពួកគេឈ្នះ១៤ និងស្មើ៤ ខណៈការប្រកួតចុងក្រោយ បានបន្តស្មើអង្គរថៃហ្គឺនៅក្រៅដី ២-២ កាលពីម្សិលមិញ។

ក្រុមលោក Conor Nestor ឆ្លងក្រុមខ្លាំងៗបានមួយចំនួនហើយដូចជា ភ្នំពេញក្រោន អង្គរថៃហ្គឺ ខណៈក្តីបារម្ភធំអាចជា បឹងកេត ណាហ្គា និងក្រសួងការពារជាតិ បន្តទៀត។ លីគកំពូលកម្ពុជា នៅសល់តែ៨សប្តាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់។

យ៉ាងណាក្តី ក្រោយការចាកចេញរបស់លោក ហុក សុជីវន្ត ក្លិបវិសាខា ធ្វើបានល្អឡើងវិញ ដោយហក់ឡើងមកលេខ២មាន៤៣ពិន្ទុតាមពីក្រោយស្វាយរៀងតែ៦ពិន្ទុប៉ុណ្ណោះ។

តាមដានលទ្ធផលសប្តាហ៍ទី១៩៖

https://www.facebook.com/officialcambodianleague2005/photos/a.1861938687357831/2390765831141778/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT