ជើងខ្លាំង ចាន់ រតនា ទម្លាយថាគេបានហ្វឹកហាត់យ៉ាងដិតដល់ ព្រមទាំងបន្ថែមការប្រយ័ត្នលើសង្វៀន នៅពេលប៉ះជើងខ្លាំងគុយបា Gustavo Balart ក្នុងការប្រកួត ONE:DREAMS OF GOLDនៅថ្ងៃទី១៦ ខែសីហានេះនាទីក្រុងបាងកក។
រតនា បាននិយាយថា៖ « ខ្ញុំធ្លាប់ហ្វឹកហាត់ជាមួយគ្រូគុយបាដែរ ដូច្នេះខ្ញុំដឹងក្បាច់ពួកគេមួយចំនួនហើយមិត្តភ័ក្តិខ្ញុំមិនចំនួនក៏បានផ្តល់យោបល់យ៉ាងច្រើនមុនការប្រកួតនេះ។ ខ្ញុំនឹងប្រយ័ត្នឲ្យខ្លាំង ព្រោះគេក៏មានការត្រៀមខ្លួនច្រើនមុនការប្រកួតនេះដូចគ្នា»។
បន្ថែមលើនេះ រតនា ថែមទាំងបង្ហើបមហិច្ឆតាក្នុងការដណ្តើមខ្សែក្រវ៉ាត់មួយពី ONE មកកម្ពុជាថែមទៀត។
ទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE: DREAMS OF GOLD ពីប្រទេសថៃល្ងាចថ្ងៃទី ១៦ សីហា ចាប់ពីម៉ោង ៥:៣០ ល្ងាចតទៅតាមរយៈផេក https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕