(VDO) បិទ​ប្រកួត​មិត្តភាព R.Madrid ចាញ់​បាល់​ប៉េណាល់ទី​ Roma ៥-៤

ការ​ប្រកួត​មិត្តភាព​និង​កម្តៅ​សាច់​ដុំ​របស់​ក្លឹប Real Madrid ​បាន​បញ្ចប់​ទៅ​កាល​ពី​យប់មិញ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង ៥-៤ នៃ​គ្រាប់​បាល់​ប៉េណាល់​ទី​ទល់​នឹង​ក្លឹប​អ៊ីតាលី AS Roma។

មុន​ផ្លុំ​កញ្ចែ​បិទ​ម៉ោង ៩០ នាទី​ការ​រក​គ្រាប់​បាល់ ២-២ កើត​ឡើង​ដោយ​កីឡាករ Diego Perotti និង Edin Dzeko សម្រាប់​ក្លឹប Roma ខណៈ Real Madrid ​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Marcelo និង​ខ្សែ​បម្រើ Casemiro។ ទស្សនា​វីដេអូ Highligth ​ខាង​ក្រោម៖

https://www.youtube.com/watch?v=W51qJfTjtIE

នៅ​ប្រកួត​បន្ទាប់ Real Madrid ត្រូវ​ចូល​ជួប​ម្ចាស់​ផ្ទះ Celta Vigo នៃ​ជំនួប​បើក​ឆាក​ជុំ​ដំបូង​នៅ LaLiga ​ធ្វើ​ឡើង​វេលា​ម៉ោង ១០:០០ នាទី​យប់​ថ្ងៃ​សោរ៍​ទី ១៧ សីហា​ចុង​សប្តាហ៍​នេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT