ការប្រកួតបើកឆាកជុំដំបូងនៅក្របខ័ណ្ឌកំពូល Ligue 1 កាលពីយប់មិញ PSG បានបំបាក់ Nimes នៅលទ្ធផល ៣-០។ លទ្ធផលនេះរុញច្រានឲ្យក្លឹបជើងឯកបារាំងឈរនៅចំណាត់ថ្នាក់កំពូលស្មើនឹង Lyon។
នៅនាទី ២៤ ខ្សែប្រយុទ្ធ Edinson Cavani បើកឆាកស៊ុតបាល់ប៉េណាល់ទីនាំមុខគ្រាប់ទីមួយ មុនឈានដល់តង់ទីពីរខ្សែប្រយុទ្ធស្លាបសងខាងមាន Kylian Mbappe និង Angel di Maria បន្ទរម្នាក់មួយគ្រាប់ថែមទៀត។ នៅយប់មិញនោះគេពុំបានឃើញវត្តមានតារាឆ្នើម Neymar បង្ហាញខ្លួនជាមួយក្លឹបឡើយ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=0t3umeCFk-w
បញ្ជាក់ថានៅប្រកួតបន្ទាប់ក្លឹបសេដ្ឋីបារាំងនឹងត្រូវតតាំងជាមួយ Rennes មុនប៉ះ Toulouse នៅសប្តាហ៍បន្តបន្ទាប់។ ខណៈរឿងរ៉ាវចាក់ស្រេះរវាង Neymar និងភាគីខាងក្លឹបដែលចង់បានមាន Barcelona/Real Madrid នៅបន្តមានភាគរយខ្ពស់ដដែល ដរាបណាដែលទីផ្សារដោះដូរមិនទាន់បិទទ្វារ។



