Barcelona ​មិន​ទិញ Neymar ​មក​វិញ​ទេ ​

ក្លឹប FC Barcelona ​នឹង​មិន​ទិញ Neymar ​ត្រលប់​មក​វិញ​ឡើយ បើ​ទោះ​ជា​កីឡាករ​រូប​នេះ​កំពុង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​ចាកចេញ​ពី​បារាំង​ក៏​ដោយ។

ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​មាន​ចិត្ត​ចង់​បាន​កីឡាករ​ប្រេស៊ីល​ដែរ ប៉ុន្តែ​បើ​ឱ្យ​ចំណាយ​ប្រាក់​ដល់​រាប់​រយ​លាន​ដុល្លារ​ដើម្បី​យក​នោះ គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ។ ក្រុម Barcelona ​បាន​បង្ហើប​ថា​ចង់​ឱ្យ​រូបគេ​បន្ដ​លេង​នៅ PSG ​សិន​នៅ​រដូវ​កាល​នេះ ​ស្រប​ពេល​ដែល​ក្រុម​ប្រជែង Real Madrid ​ចាប់​អារម្មណ៍​នាំ​យក​កីឡាករ​បច្ចេកទេស​ខ្ពស់​មក​លេង​នៅ​ទីក្រុង​ម៉ាឌ្រីត​ដែរ​។

ក្រុម Barcelona ​បាន​បង្ហើប​ថា “ឱ្យ​គេ​ទៅ​ក្លឹប​ដែល​គេ​ចង់​ទៅ​ចុះ” ​ស្រប​ពេល​ពួកគេ​មិន​ទាន់​មាន​ការ​ទាក់ទង​ទៅ​ក្លឹប PSG ​ដើម្បី​ត​ថ្លៃ​អ្វី​ឡើយ។ កន្លង​មក ​ក្រុម​នេះ​មាន​តែ​យក​កីឡាករ​ទៅ​ដោះដូរ​ដើម្បី​យក Neymar ​តែ​បើ​រឿង​ចាយ​លុយ​សុទ្ធ​ទិញ​វិញ​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT