Joshua ​នឹង​ប្រកួត​ជាមួយ Ruiz Jr ​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​

​អ្នក​ប្រដាល់ ​Anthony Joshua ​នឹង​ប្រកួត​ជាមួយ​កីឡាករ​មិកស៊ិក Andy Ruiz Jr ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។​

ការ​ប្រកាស​ជា​ផ្លូវការ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី Promoter ​របស់​កីឡាករ​ទាំង​ពីរ​បាន​យល់​ព្រម​ទាំង​ទីតាំង​និង​តម្លៃ​ឈ្នួល​។ នេះ​ជា​ការ​ប្រកួត​សងសឹក​របស់ Joshua ​ដែល​បាន​បាត់​បង់​ខ្សែ​ក្រវាត់​៣​របស់​ខ្លួន ​ក្រោយ​ពី​ចាញ់ Ruiz Jr ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។ ​ដំបូង​ឡើយ​ការ​ប្រកួត​លើក​ទី​២​នេះ ត្រូវ​បាន Joshua ​ស្នើ​សុំ​ធ្វើ​ឡើង​នៅ​អង់គ្លេស តែ​ត្រូវ​បាន Ruiz ​បដិសេធ ​មិន​ព្រម​នោះ​ទេ។ កីឡាករ​មិកស៊ិក ​ចង់​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល ដើម្បី​ការពារ​ការ​កាត់​ក្ដី​មិន​យុត្តិធម៌។

Ruiz ​ជា​កីឡាករ​មាន​សាច់ ធាត់ ​មិន​សូវ​មាន​សាច់​ដុំ​នោះ​ទេ។ តែ​ការ​ប្រកួត​របស់​គេ​វិញ ​ពិត​ជា​ធ្វើ​បាន​ល្អ កណ្ដាប់​ដៃ​ធ្ងន់ ​និង​វាយ​បាន​លឿន​ទាំង​ដក​និង​សម្រុក។ ​កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ Jushua ​កំពូល​កីឡាករ​ម្នាក់​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​គេ​បាន៕ប្រភព៖ Dailymail

  • Joshua ​នឹង​ប្រកួត​ជាមួយ Ruiz Jr ​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​