គ្រូ Everton ​ថា​មិន​អាច​ទិញ​ខ្សែ​ការពារ​កណ្ដាល​បាន ជា​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​

​លោក Marco Silva ​អ្នក​ចាត់ការ​ក្រុម Everton ​ថា​ការ​មិន​បាន​ទិញ​ខ្សែ​ការពារ​កណ្ដាល​មក​ពង្រឹង​ក្រុម ​គឺ​ជា​គ្រោះ​ថ្នាក់​ធំ​ណាស់​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

ក្រុម Everton ​បាន​បើក​រដូវ​កាល​ថ្មី​របស់​ខ្លួន លេង​ស្មើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ០-០ ។ ​ការ​ធ្វើ​មិន​បាន​ល្អ​នេះ​ដែរ ​ត្រូវ​បាន​អ្នក​ចាត់ការ Silva ​យល់​ឃើញ​ថា​ក្រុម​របស់​លោក​មាន​កង្វះ​ខាត​ច្រើន ​ជា​ពិសេស​នៅ​តំបន់​ការពារ​តែ​ម្ដង។ ក្រុម​មិន​អាច​នាំ​ចូល​ខ្សែ​ការពារ​កណ្ដាល​បាន ​នឹង​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ច្រើន​មិន​ខាន​នា​រដូវ​កាល​ថ្មី​នេះ។

“ក្រុម​យើង​កំពុង​ជួប​បញ្ហា​កីឡាករ។ មាន​កីឡាករ​ក្រុម​ធំ​១៨​នាក់​បាន​ចាកចេញ​ពី​ក្រុម​យើង ​ហើយ​យើង​ទិញ​ចូល​៧​នាក់​មក​វិញ។ កីឡាករ​បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន​ថ្លៃ​ខ្លាំង​ណាស់ ពួកគេ​មើល​ឃើញ​តែ​លាន លាន ​ដុល្លារ​ប៉ុណ្ណោះ”។ សម្ដី​របស់​លោក Silva ​រឿង​តម្លៃ​កីឡាករ​បច្ចុប្បន្ន៕ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT