វីរ​បុរស​អង់គ្លេស​ម្នាក់​ថា Man Utd ​អាច​មាន​វាសនា​ដូច Liverpool ​២៩​ឆ្នាំ​មិន​ឈ្នះ​ពាន​

លោក Geoff Hurst ​វីរបុរស​អង់គ្លេស ​បាន​និយាយ​ថា​ក្រុម Manchester United ​អាច​នឹង​ដើរ​តាម​គន្លង​របស់​ក្រុម Liverpool ​ដោយ​មិន​អាច​ឈ្នះ​ពាន​សោះ​រយៈ​ពេល​២៩​ឆ្នាំ​។

ក្រុម Man Utd ​តាំង​ពី​លោក Sir Alex ​ចាកចេញ​ទៅ ​ហាក់​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន។ ពួកគេ​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ឡើយ ​បើ​ទោះ​ជា​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​យ៉ាង​ណា​ក៏​ដោយ។ ដោយ​ឡែក​ការ​ផ្លាស់​ប្ដូរ​គ្រូ​បង្វឹក​ច្រើន​នាក់​កន្លង​មក ​ក៏​មិន​បាន​ជួយ​ក្រុម​ឱ្យ​បាន​ល្អ​ឡើង​វិញ​ដែរ។

កត្តា​នេះ​ហើយ​ទើប​លោក Geoff Hurst ​កីឡាករ​អង់គ្លេស​ស៊ុត​បាន​៣​គ្រាប់​តែ​ម្នាក់​គត់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 1966 ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម ​អាច​នឹង​ដើរ​តាម​គន្លង​របស់ Liverpool ។ បើ​ទោះ​ជា​ពួកគេ​ខំ​ប្រឹងប្រែង​ទិញ​កីឡាករ​ថ្មី​ចូល​យ៉ាង​ណា​ក៏​ដោយ ​ក៏​អាច​នឹង​មិន​ជោគជ័យ​ដែរ។ នេះ​អាច​ជា​រឿង​ច្រំ​ដែល​ដូច Liverpool ​ដែល​ចំណាយ​ពេល​២៩​ឆ្នាំ​មិន​អាច​ឈ្នះ​ពាន​លីគ​អង់គ្លេស​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT