ទើប​តែ​របូត Lukakuឥឡូវ​ក្លឹប​អ៊ីតាលី​ចង់​ចែចូវ​កីឡាករ​ស៊ី​ថ្លៃ​មួយ​ទៀត​របស់ United

អតីត​កីឡាករ Arsenal គឺ​ Alexis Sanchez ​បាន​នឹង​កំពុង​ទទួល​ភាព​ល្ហិចល្ហៀង​ជុំវិញ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​អ៊ីតាលី។ នោះ​គឺ Roma ដែល​បើក​ការ​ចរចា​ជាមួយ Man Utd ក្នុង​ការ​ចង់​ខ្ចី​ជើង Sanchez មួយ​រដូវ​កាល​ពេញ។

យោង​តាម​សារព័ត៌មាន The Telegraph ​បាន​ចុះ​ផ្សាយ​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ​កាល​ពី​ថ្មីៗ​នេះ​ទើប​តែ​ប្រគល់​អាវ​លេខ ៩ ឲ្យ​ទៅ Anthony Martial ដែល​នេះ​ធ្វើ​ឲ្យ​អនាគត​របស់ Sanchez បាន​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើង។

បែបណាមិញ​គេ​មិន​ប្រាកដ​ច្បាស់​ពី​អនាគត​កីឡាករ​ឈីលី​រូប​នេះ​ទេ ដោយ​ណា​មួយ United ត្រូវ​ចាយ​ក្រាស់ក្រែល​ផង​លើ​ប្រាក់​ពលកម្ម​របស់​គេ​ដែល​ថ្លៃ​ដល់​ទៅ ៣៩១ ០០០ ផោន/សប្តាហ៍ អ៊ីចឹង​ប្រសិន​ចែក​ការ​ចំណាយ​ខ្លះ​ជាមួយ Roma ដើម្បី​ឲ្យ​ខ្ចី​ជើង នោះ​ក៏​ជួយ​កាត់​បន្ថយ​ចំណាយ​រួម​មួយ​ផ្នែក​ធំ​ផង​ដែរ។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT