របាយការណ៍ចុងក្រោយបង្អស់ពីសារព័ត៌មាន Diario Sport បានឲ្យដឹងថាប្រធានក្លឹបស្តេចសលោក Florentino Perez បានផ្ដល់ជូនកុងត្រារយៈពេល ៥ ឆ្នាំសម្រាប់តារាឆ្នើម Neymar Jr ប្រសិនក្លឹប PSG ព្រមព្រៀងលក់មកឲ្យក្លឹបអេស្ប៉ាញ។
ជាងនេះកីឡាករប្រេស៊ីលដែលធ្លាប់ចាយពេលនៅ Barcelona ក៏នឹងទទួលបានប្រាក់ពលកម្មប្រមាណ ៤០ លានអឺរ៉ូ សម្រាប់ការចាកចេញពីក្របខ័ណ្ឌ Ligue 1។ ក្លឹប Madrid បានដាក់ចិត្តចង់បាន Neymar ខ្លាំង បន្ទាប់តែពីបរាជ័យក្រោមលទ្ធផល ៧-៣ ទល់ក្លឹប Atletico Madrid នៅប្រកួតត្រៀមបើករដូវកាល។
បញ្ជាក់ថាតម្លៃខ្លួន Neymar នៅតែមិនទាន់ប្រាកដប្រជាជុំវិញការកំណត់ចេញពីក្លឹបសេដ្ឋីបារាំង ខណៈតម្លៃដើមដែល PSG ទិញយកពីម្ចាស់ដី Camp Nou គឺចាយដល់ខ្ទង់ ២២២ លានអឺរ៉ូឯណោះ។ ប្រភព៖ AF