Roma ចង់​យក​អតីត​ម្ចាស់​អាវ​លេខ ៧ មក​ជំនួស​តំណែង Dzeko

យោង​តាម​សារព័ត៌មាន La Gazzetta dello Sport ​បាន​ឲ្យ​ដឹង​ថា​ក្លឹប AS Roma របស់​ប្រទេស​អ៊ីតាលី​បាន​នឹង​កំពុង​លៃលក​ចង់​នាំ​យក Mariano Diaz ​មក​ជំនួស​តំណែង Edin Dzeko ​ដែល​កំពុង​រង​រឿង​អាស្រូវ​គ្រោង​ផ្លាស់​ទៅ Inter Milan។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ូម​រូប​នេះ ​ចង់​ខ្ចី​ជើង Dzeko ​មក​ចូលរួម ហើយ​មាន​ជម្រើស​អាច​ទិញ​ផ្តាច់​នៅ​ចុង​រដូវ​កាល​ក្រោយ។ កីឡាករ​វ័យ ២៦ ឆ្នាំ​រក​បាន ៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២២ ប្រកួត​នៅ Real Madrid កាល​ពី​រដូវកាល​ចាស់។

ប៉ុន្តែ Diaz មិន​ធ្លាប់​បាន​លេង​នៅ​ Serie A សោះ​ឡើយ​ក្នុង​អាជីព​របស់​ខ្លួន ដោយ​កាល​ពី​រដូវ​កាល ២០១៧/១៨ ចំណាយ​ពេល​ជាមួយ​ក្លឹប Olympique Lyonnais ហើយ​ត្រូវ​បាន​ស្តេច​ស​ទិញ​ចូល​នៅ​ថ្ងៃ​ទី ២៩ សីហា ២០១៨ លើ​តម្លៃ​ខ្លួន​ប្រមាណ ២២ លាន​អឺរ៉ូ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT