ក្រៅពីជួយកម្ពុជាឈ្នះថៃ សៀង ចន្ធា ឡើងគ្រងតំណែង Top Scorer ពាន AFF U18

ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា បានហក់ទៅឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពីស៊ុត២គ្រាប់ជួយកម្ពុជាឈ្នះថៃ ៤-៣ ក្នុងការប្រកួតពានរង្វាន់យុវជនអាស៊ាន AFF U18 នៅប្រទេសវៀតណាម។

គិតក្នុងតារាង Top Scorer គេរកបាន៣គ្រាប់ច្រើនជាងគេ ជាមួយនិងកីឡាករអូស្ត្រាលីម្នាក់ទៀតគឺ Marco Tilio ។ ក្រៅពីនេះ កីឡាករកម្ពុជាម្នាក់ទៀតគឺ វុធ តុលា ក៏រកបានមួយគ្រាប់ផងដែរ កាលពីម្សិលមិញ។

ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី ដែលកំពុងឈរលេខ២ ខណៈកៅអីជម្រើសដំបូងរបស់ សៀង ចន្ធា នៅមិនទាន់ច្បាស់ឡើយ។ ២ប្រកួតនេះ គ្រូបង្វឹកជប៉ុនបានប្រើកីឡាករផ្សេងៗគ្នា ដើម្បីបង្ហាញខ្លួនលើទីលាន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT