Pochettino ៖ ​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន​ជាមួយ​ក្រុម Spurs ​

លោក​ Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បញ្ជាក់​ថា​លោក​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម​នេះ​ឱ្យ​ទាន់​តែ​បាន ព្រោះ​ចូល Top4 ​មិន​មែន​ជា​គោលដៅ​ទៀត​ទេ។

ក្រុម Spurs ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​តែងតែ​ជាប់​ឈ្មោះ​ក្នុង​តំបន់ Top4 ​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​រហូត។ កត្តា​ធ្វើ​បាន​ល្អ​ជាប់​ៗ​គ្នា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Pochettino ​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​ដល់​ពេល​ត្រូវ​ក្រុម​ផ្ដោត​លើ​ការ​ឈ្នះ​ពាន​ហើយ។ Spurs ​ជា​ក្រុម​ដែល​ទើប​ចំណាយ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​គេ​ឡើង ដូច្នេះ​ពួកគេ​ក៏​ត្រូវ​មាន​អ្វី​មក​លើក​ក្នុង​កីឡដ្ឋាន​ដ៏​ប្រណិត​នេះ​ដែរ។

លោក  Pochettino បាន​បន្ដ​ទៀត​ថា​៖ “Top 4 ​សម្រាប់​យើង​គឺ​មិន​គ្រប់គ្រាន់​ទេ ខ្ញុំ​ត្រូវ​ការ​លើក​ពាន។ អារម្មណ៍​ផ្ទាល់​របស់​ខ្ញុំ​គឺ​ត្រូវ​តែ​លើក​ពាន​រង្វាន់​មួយ​ឱ្យ​បាន Carabao Cup, FA Cup, Premier League ឬ​ Champions League”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT