Ole ​ជឿ​ថា​ក្រុម Man Utd ​នៅ​តែ​ធ្វើ​បាន​ល្អ ទោះ​មិន​មាន​អ្វី​ប្លែក​ថ្ងៃ​ចុង​ក្រោយ​ដោះដូរ​កីឡាករ​

លោក ​Ole Gunnar Solskjaer ​ជឿ​ជាក់​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ធ្វើ​បាន​ល្អ​រដូវ​កាល​ថ្មី​នេះ បើ​ទោះ​ជា​ទីផ្សារ​ដោះដូរ​កីឡាករ​មិន​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ក៏​ដោយ។

United ​បាន​ចំណាយ​សរុប​១៤៨​លាន​ផោន ​ទៅ​លើ​ Harry Maguire, Aaron Wan-Bissaka ​និង​ Dan James ​ហើយ​ក៏​បាន​លក់​វិញ​ខ្សែ​ប្រយុទ្ធ Lukaku ​ទៅ Inter Milan ​ក្នុង​តម្លៃ​៧៣​លាន​ផោន​វិញ​ផង​ដែរ។ សរុប​ទៅ​ក្រុម​មួយ​នេះ ​មិន​បាន​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល​ដើម្បី​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​នោះ​ទេ ​ដោយ​ពួកគេ​បាន​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​ការពារ​វិញ។ ហើយ​ថ្ងៃ​ចុង​ក្រោយ ក៏​មិន​បាន​ចុះ​កុងត្រា​យក​កីឡាករ​ណា​ម្នាក់​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ទេ។

ជាមួយ​នេះ​ដែរ លោក Ole ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​ថា​បើ​ទោះ​ជា​មិន​អាច​ទិញ​ចូល​កីឡាករ​បាន​ច្រើន​មែន ប៉ុន្តែ United ​នឹង​ធ្វើ​បាន​ល្អ ​ហើយ​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ​ក្រុម​របស់​លោក​ក៏​មិន​អន់​នោះ​ដែរ។ សមាជិក​ក្រុម​ទាំង​មូល​មាន​ទំនុក​ចិត្ត ​ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី​នេះ៕Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT