យំ​សោក​បោក​ខ្លួន​ថ្ងៃ​មុន Jesus ​ត្រូវ​គេ​ពិន័យ​២​ខែ​មិន​ឱ្យ​លេង​នៅ​ជម្រើស​ជាតិ​

ខ្សែ​ប្រយុទ្ធ​ Gabriel Jesus ​នឹង​ត្រូវ​អវត្តមាន​មិន​អាច​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​២​ខែ ​ដោយសារ​តែ​ការ​មិន​ពេញ​ចិត្ត VAR ​ដែល​ផ្ដល់​កាត​ក្រហម​ឱ្យ​ខ្លួន។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Copa America ​កន្លង​ទៅ ​ក្រុម​ប្រេស៊ីល​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ ​៣-១ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ដោយ​គ្រា​នោះ​ប្រេស៊ីល​មាន​កីឡាករ​បាន​កាត​ក្រហម​ម្នាក់​គឺ Jesus។ ការ​បាន​កាត​ក្រហម​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​ផ្ទាល់​មិន​ពេញ​ចិត្ត​ឡើយ ​ដោយ​បាន​ចោទ​ប្រកាន់​ទៅ VAR ​ថា​កាត់​សេចក្ដី​មិន​យុត្តិធម៌ ​ទើប​រូបគេ​ទទួល​បាន​កាត​ក្រហម​នេះ។

មិន​ពេញ​ចិត្ត​នេះ​បាន​ធ្វើ​ឱ្យ Jesus ​ខឹង​ខ្លាំង ​រហូត​ពេល​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​បាន​វាយ​កន្លែង​អាជ្ញាកណ្ដាល ​ថែម​ទៀត ​ហើយ​រត់​ទៅ​អង្គុយ​យំ​ម្នាក់​ឯង។ ​ទង្វើ​វាយ​កន្លែង​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​របស់ VAR ​នេះ ​បាន​ធ្វើ​ឱ្យ​គេ​ពិន័យ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Man City ​នេះ ​២​ខែ ​មិន​ឱ្យ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នោះ​ទេ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT