Aston Villa ​ជា​ក្លឹប​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​អង់គ្លេស​

ក្លឹប Aston Villa ​បាន​ក្លាយ​ជា​ក្លឹប​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​នៅ​លីគ​កំពូល​អង់គ្លេស​នា​រដូវ​កាល​ថ្មី​នេះ។

Aston ​បាន​ឡើង​មក​លេង​លីគ​កំពូល​វិញ​ហើយ ​ក្រោយ​ខកខាន​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​ល្អ​សម្រាប់​លេង​លីគ​វិញ ​ក្រុម​មួយ​នេះ​បាន​ទិញ​ចូល​កីឡាករ​ច្រើន​ខ្លាំង​មែនទែន ​ហើយ​ក៏​មិន​បាន​លក់​ចេញ​ដើម្បី​បាន​ប្រាក់​ចំណូល​វិញ​ផង​ដែរ។ ​ពួកគេ​បាន​ចំណាយ​លុយ​ផ្ទាល់​លើ​កីឡាករ​រហូត​ដល់​១៣៧,៥​លាន​ផោន ​ដែល​ចំនួន​នេះ​ច្រើន​ជាង​ក្រុម Arsenal ​និង Man Utd ​​ទៅ​ទៀត។

ព្រោះ​ក្រុម Arsenal ​និង Man Utd ​នេះ ត្បិត​តែ​ពួកគេ​ទិញ​អស់​លុយ​ច្រើន​មែន ប៉ុន្តែ​ក៏​បាន​លក់​កីឡាករ​និង​បាន​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​បាន​លុយ​ចូល​វិញ​ដែរ។ ខុស​អី​តែ Aston Villa ​ចំណាយ​ដល់​១៣៧,៥​លាន​ផោន​នេះ គឺ​ចំណាយ​សុទ្ធ​ឯ​ចំណូល​ពី​ទីផ្សារ​នេះ​គ្មាន​នោះ​ទេ។ ​ក្រុម​ដែល​ទទួល​បាន​ចំណូល​ច្រើន​ជាង​គេ​គឺ Chelsea ​ដែល​បាន​ដល់​៧២,៦​លាន​ផោន។ ក្រុម​នេះ​បាន​ចំណូល​ច្រើន ព្រោះ​ពួកគេ​មិន​អាច​ទិញ​កីឡាករ​បាន ​ដោយ​អាច​ត្រឹម​ទិញ​យក​កីឡាករ​ដែល​ខ្ចី​ជើង​ពី​រដូវ​កាល​មុន​ប៉ុណ្ណោះ។

គិត​ជា​រួម​សម្រាប់​២០​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស ​បាន​ចំណាយ​ប្រាក់​ទិញ​ដូរ​កីឡាករ​រហូត​ដល់​១,៣២៩​ពាន់​លាន​ផោន​ឯ​ណោះ ដែល​ចំនួន​នេះ​គឺ​ពិត​ជា​ច្រើន​ខ្លាំង​មែនទែន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT