ក្រុម Spurs បានប្រកាសទិញយកខ្សែបម្រើ Giovani Lo Celso ពីក្រុម Real Betis បានហើយក្នុងតម្លៃដល់ទៅ៦០លានផោនឯណោះ។
ទន្ទឹមគ្នានឹងការប្រកាសទិញបាននេះដែរ ក្រុម Spurs ក៏បញ្ជាក់ច្បាស់ដែរថាខ្ចីជើងរូបគេ១រដូវកាលសិន ហើយផុតពី១រដូវកាលថ្មីខាងមុខនេះ រូបគេនឹងក្លាយជាកីឡាករពេញសិទ្ធិតែម្ដង។ Celso ជាកីឡាករអាហ្សង់ទីនដែលលោក Mauricio Pochettino ចង់បានជាយូរមកហើយ។ ដូច្នេះ ការខ្ចីជើង១រដូវកាល មុនទិញផ្ដាច់ក្នុងតម្លៃ៦០លានផោននេះ គឺអាចថាជារឿងធម្មតាក៏ថាបានសម្រាប់ក្រុម Spurs ។
ក្រុមមាន់ខ្នាយមាស Spurs រដូវកាលនេះ បានចំណាយដល់ទៅ១០១លានផោនដែរ ក្នុងការទិញដូរកីឡាករ ខណៈដែលរដូវកាលកន្លងទៅ ពួកគេមិនបានចំណាយ១រៀលសោះឡើយ។ ការចំណាយច្រើននេះ គឺយោងទៅតាមអ្វីដែលពួកគេធ្វើបានរដូវកាលមុន ឡើងដល់វគ្គកំពូលក្នុងពានរង្វាន់ UEFA Champions League ៕ប្រភព៖ Dailymail